James 5

1ចូរមក៍​ឱ​ពួក​អ្នកមាន​អើយ! ​ចូរ​ស្រែក​ទ្រហោយំចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើអ្នករាល់គ្នា​ចុះ 2ទ្រព្យសម្បត្ដិរបស់​អ្នករាល់គ្នា​បាន​ពុកផុយហើយសម្លៀកបំពាក់​របស់​អ្នករាល់គ្នា​ក៏​ត្រូវ​ខ្មូតស៊ី​អស់​ដែរ។ 3មាសប្រាក់​របស់​អ្នករាល់គ្នា​ដុះ​ស្និមហើយស្និម​នេះ​ជាទីបន្ទាល់​ទាស់​នឹងអ្នករាល់គ្នាហើយស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង​អ្នករាល់គ្នា​បាន​សន្សំ​ទ្រព្យសម្បត្តិ​ទុកនៅគ្រាចុងក្រោយ​នេះ។ 4មើល៍ប្រាក់​ឈ្នួល​ដែល​អ្នករាល់គ្នា​បាន​លួច​បន្លំកម្មករ​ដែល​បាន​ច្រូតកាត់​នៅក្នុង​ស្រែ​របស់​អ្នករាល់គ្នា​បាន​ស្រែកឡើងហើយសម្រែក​របស់​ពួក​អ្នកច្រូត​បាន​ដល់ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពលបរិវា​ហើយ។ 5អ្នករាល់គ្នាបាន​រស់នៅលើផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿងតាម​បំណង​ស្រើបស្រាលហើយ​អ្នករាល់គ្នា​បាន​ចម្អែតចិត្ដ​របស់​ខ្លួន​ដូចជា​នៅថ្ងៃសម្លាប់សត្វ 6អ្នករាល់គ្នាបាន​កាត់ទោស​ហើយ​សម្លាប់​មនុស្ស​សុចរិត​ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំងនឹងអ្នករាល់គ្នាទេ 7ដូច្នេះបងប្អូនអើយ! ​ចូរ​អត់ធ្មត់រហូតដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​មើល៍កសិករ​ទន្ទឹង​រងចាំផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពីដីដោយអត់ធ្មត់​ដែរ​គឺ​តាំងពី​ភ្លៀង​ដើមរដូវរហូតដល់ចុងរដូវ 8រីឯអ្នករាល់គ្នាក៏​ដូច្នោះ​ដែរ​ចូរ​អត់ធ្មត់​ហើយ​ពង្រឹងចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើងដ្បិតព្រះអម្ចាស់​ជិត​យាងមកហើយ 9បងប្អូនអើយ! ​ចូរ​កុំរអ៊ូរទាំទាស់គ្នា​ទៅវិញ​ទៅមកឡើយក្រែងលោ​ត្រូវ​ជាប់ជំនុំជម្រះមើល៍ចៅក្រមឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ 10បងប្អូនអើយ! ​ចូរ​យក​ពួក​អ្នកនាំព្រះបន្ទូលដែល​បាន​ថ្លែងព្រះបន្ទូលនៅក្នុងព្រះនាម​របស់​ព្រះអម្ចាស់ទុកជាគំរូ​អំពី​សេចក្ដី​អត់ធ្មត់និង​ការ​រងទុក្ខលំបាក​ចុះ។ 11មើល៍យើង​រាប់​ពួក​អ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ជា​អ្នក​មាន​ពរ។ ​អ្នករាល់គ្នា​បាន​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូបហើយឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ដ្បិតព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫទ័យ​អាណិតអាសូរនិងមេត្តាករុណា 12លើសពី​នេះ​ទៅ​ទៀតបងប្អូន​របស់​ខ្ញុំអើយ! ​កុំស្បថ​ឲ្ស​សោះមិន​ថា​ស្បថ​នឹង​ស្ថានសួគ៌ផែនដីសម្បថណា​ផ្សេង​ទៀត​ក្ដី​ផ្ទុយទៅវិញ​ចូរ​ឲ្យ​ពាក្យ​របស់​អ្នករាល់គ្នាបាទ​គឺ​បាទហើយទេ​គឺ​ទេ​ចុះ​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ជាប់ជំនុំជម្រះ​ឡើយ។ 13នៅក្នុងចំណោមអ្នករាល់គ្នា​មាន​អ្នកណារងទុក្ខលំ​បាក​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​អធិស្ឋានចុះ​មាន​អ្នកណាអរសប្បាយ​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​ចុះ 14នៅក្នុងចំណោមអ្នករាល់គ្នា​មាន​អ្នកណាឈឺ​ដែរ​ឬ​ចូរ​ឲ្យ​អ្នកនោះ​ហៅ​ពួក​ចាស់ទុំរបស់ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់​ចុះ 15ការអធិស្ឋានដោយជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺហើយព្រះអម្ចាស់​នឹង​ប្រោសគាត់​ឲ្យ​បាន​ជាបើ​គាត់​បានប្រព្រឹត្ដបាបគាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស 16ដូច្នេះចូរ​អ្នករាល់គ្នា​សារភាពបាប​ដល់​គ្នា​ទៅវិញ​ទៅមកហើយអធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមកដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ​ចុះ​ដ្បិត​សេចក្ដី​ទូលអង្វរ​របស់​មនុស្ស​សុចរិតពូកែ​និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ 17លោកអេលីយ៉ាជាមនុស្សដែល​មាន​លក្ខណៈ​ដូចយើង​គាត់​បាន​អធិស្ឋានសុំកុំ​ឲ្យ​មានភ្លៀង​ធ្លាក់​នោះ​ក៏​គ្មានភ្លៀង​ធ្លាក់​លើផែនដី​អស់​បីឆ្នាំប្រាំមួយខែ 18បន្ទាប់មកគាត់​បាន​អធិស្ឋានម្ដងទៀត​នោះ​មេឃ​ក៏​បង្អុរភ្លៀងហើយដី​ក៏​បាន​បង្កើតផលផ្លែ 19បងប្អូនរបស់ខ្ញុំអើយ! ​បើ​មាន​អ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាវង្វេង​ចេញ​ពីសេចក្ដីពិតហើយ​មាន​អ្នកណាម្នាក់​បាន​នាំគាត់​មក​វិញ 20ចូរឲ្យ​អ្នកនោះ​ដឹងថា​អ្នក​ដែលនាំ​មនុស្ស​បាបចេញពីផ្លូវដែលគេ​បាន​វង្វេង​គឺ​បាន​សង្គ្រោះព្រលឹង​របស់​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ព្រមទាំងគ្របបាំងបាប​ដ៏​ច្រើនលើសលុប​ទៀត​ផង។
Copyright information for KhmKCB